កិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស

កិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ។

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ហ៊ឹម សុទិត្យា៖ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សន្តិសុខសង្គម

ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមបានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចរកវិទ្យាបានវិវត្តក្លាយជាវិបត្តិសកល និងបានជះផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ព្រមទាំងអាជីវកម្ម និងស្ថាប័នជាច្រើននៅគ្រប់តំបន់នៃពិភពលោក។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម
សន្តិសុខសង្គម
សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម
កម្លាំងនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតសារធាតុញៀនសរុបជាង ១,២គីឡូក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត
សន្តិសុខសង្គម
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន ៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម

(ខេត្តស្វាយរៀង)៖ នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្ដម រ៉ូ ប៊ីណៃសមាជិកកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ មន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ វគ្គបណ្ដុះបណ្ដាល នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ែន កល្យាណ អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន ៣០០រូប។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងជំនាញចុះ ប្រតិបត្តិ ការ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួច លាក់ កែច្នៃ ប្រើ ប្រាស់ ដោយខុសច្បាប់នូវសាធាតុញៀន និង កាន់ កាប់ អាវុធ គ្រាប់ រំសេវ ដោយ គ្មាន ការ អនុញ្ញាត
សន្តិសុខសង្គម
កម្លាំងជំនាញចុះ ប្រតិបត្តិ ការ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួច លាក់ កែច្នៃ ប្រើ ប្រាស់ ដោយខុសច្បាប់នូវសាធាតុញៀន និង កាន់ កាប់ អាវុធ គ្រាប់ រំសេវ ដោយ គ្មាន ការ អនុញ្ញាត
(ខេត្តស្វាយរៀង): ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំ បញ្ជា ផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុង ការ បង្ក្រាប គ្រឿងញៀន ក្នុង ខេត្ត កាលថ្ងៃ ទី១៣ ខែសីហា ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះកិច្ច ប្រតិបត្តិ ការ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួច លាក់ កែច្នៃ ប្រើ ប្រាស់ ដោយខុសច្បាប់នូវសាធាតុញៀន និង កាន់ កាប់ អាវុធ គ្រាប់ រំសេវ ដោយ គ្មាន ការ អនុញ្ញាត ដោយ ឃាត់ ខ្លួន ជន សង្ស័យ ចំនួន ០៣នាក់ ប្រុស (ជនជាតិ វៀតណាម ០២នាក់,ជនជាតិ ខ្មែរ ០១នាក់) នៅ ត្រង់ ចំណុច បន្ទប់ ជួល ផ្លូវ បេតុង ក្រោយ ផ្សារ អន្តរជាតិ ស្ថិត ក្នុង ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះឆែកឆេររដ្ឋបាលចំហ ៣ទីតាំង នៅក្រុងបាវិត បង្ក្រាបករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងស្នាក់នៅខុសច្បាប់
សន្តិសុខសង្គម
អាជ្ញាធរខេត្តស្វាយរៀង ចុះឆែកឆេររដ្ឋបាលចំហ ៣ទីតាំង នៅក្រុងបាវិត បង្ក្រាបករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងស្នាក់នៅខុសច្បាប់
(ស្វាយរៀង)៖ នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំងសង្ស័យមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៣ទីតាំង ស្ថិតក្នុង ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ប៉េង ពោធិ៍សា និងលោកជំទាវ ព្រមទាំងមន្ទីរ-អង្គភាពនានា និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង អញ្ជើញចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តជម្ពូព្រឹក្សាក្នុងក្រុងស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ប៉េង ពោធិ៍សា និងលោកជំទាវ ព្រមទាំងមន្ទីរ-អង្គភាពនានា និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង អញ្ជើញចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តជម្ពូព្រឹក្សាក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តជម្ពូរព្រឹក្សា ក្រុងស្វាយរៀង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ញាតិកាទាំងប្រាំសណ្តានដែលបានចែកឋានទៅ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ទេយ្យទានដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរ អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១២ក្នុងខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

ទេយ្យទានដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរ អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១២ក្នុងខេត្តស្វាយរៀង

នារសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦នេះ​ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជេីញ ប្រគេនអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរ អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១២ក្នុង ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
វឌ្ឍនភាពនៃការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋបន្តទៅតាមគោលដៅនានានៃក្រុង/ស្រុកទាំង៨ក្នុងខេត្ត​ខេត្តស្វាយរៀងដោយឥតគិតថ្លៃ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង

វឌ្ឍនភាពនៃការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋបន្តទៅតាមគោលដៅនានានៃក្រុង/ស្រុកទាំង៨ក្នុងខេត្ត​ខេត្តស្វាយរៀងដោយឥតគិតថ្លៃ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦

រួមមាន៖

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

​ខេត្តស្វាយរៀង៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តក្រុងចំនួន ១២គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត