
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាស នៃការអនុវត្តគម្រោងបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងរបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាស នៃការអនុវត្តគម្រោងបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង (NCD) ដែលរៀបចំដោយមូលនិធិ Heart to Heart Foundation (HHF) សហការជាមួយដៃគូសុខាភិបាល ដើម្បីពង្រឹងកិច្ចសហការ និងកែលម្អគុណភាពសេវាជាបន្តបន្ទាប់ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ប្រកបដោយប្រសិទ្ធភាព ។











