(វីដេអូ) : បទយកការណ៍៖ ស្នាមញញឹម និងក្ដីសង្ឃឹមថ្មី លើដងផ្លូវបេតុងភូមិអូរប្រឹស

(វីដេអូ) : បទយកការណ៍៖ ស្នាមញញឹម និងក្ដីសង្ឃឹមថ្មី លើដងផ្លូវបេតុងភូមិអូរប្រឹស

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងក្នុងការតភ្ជាប់ទំនាក់ទំនង រវាងទីប្រជុំជនទៅកាន់តំបន់ជនបទដាច់ស្រយាល។ ពីមុន ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ធ្លាប់តែបង្កការលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ។ ប៉ុន្តែពេលនេះ ភាពលំបាកវេទនាទាំងនោះត្រូវបានជំនួសមកវិញនូវដងផ្លូវបេតុងដ៏រឹងមាំ ដែលកំពុងនាំមកនូវភាពងាយស្រួល និងក្ដីសង្ឃឹមថ្មីយ៉ាងកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ។

ការដាក់អំពូលសូឡាដងផ្លូវផ្លូវគមនាគមន៍ជនបទផ្លូវបេតុងសង្កាត់អូរតាវ៉ៅ

ព័ត៌មានពាក់ព័ន្ធ

បទយកការណ៍ (វីដេអូ) : ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
បទយកការណ៍
បទយកការណ៍ (វីដេអូ) : ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញលើវិស័យត្បូង និងកសិផលដំណាំហូបផ្លែដ៏សម្បូរបែបប៉ុណ្ណោះទេ តែបច្ចុប្បន្នភាពច្នៃប្រឌិតរបស់កូនខ្មែរកំពុងបង្កើតតម្លៃបន្ថែមយ៉ាងអស្ចារ្យលើកសិផលក្នុងស្រុក។ ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សិប្បកម្ម "SKH Plus" ក្រោមការដឹកនាំរបស់លោក វួច ធុច បាននិងកំពុងប្រែក្លាយផ្លែមៀនប៉ៃលិន និងផ្លែទំពាំងបាយជូរព្រៃ ឱ្យក្លាយជាស្រាក្រហមប្រកបដោយគុណភាពខ្ពស់ ស្ដង់ដារអនាម័យត្រឹមត្រូវ រហូតទទួលបានការទទួលស្គាល់ជាផលិតផល "ភូមិមួយ ផលិតផលមួយ" ដ៏មានសក្ដានុពលប្រចាំខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : បទយកការណ៍ ស្តីពី រមណីយដ្ឋាន កសិទេសចរណ៍ធម្មជាតិ អូរទុរេន
បទយកការណ៍
(វីដេអូ) : បទយកការណ៍ ស្តីពី រមណីយដ្ឋាន កសិទេសចរណ៍ធម្មជាតិ អូរទុរេន
លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់កណ្ដាលព្រៃភ្នំធម្មជាតិ នៃទឹកដីខេត្តប៉ៃលិន «រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុមាលី» បានប្រែក្លាយជាទីឋានដ៏ទាក់ទាញ និងពោរពេញដោយភាពស្រស់បំព្រង។ រមណីយដ្ឋានធម្មជាតិមួយនេះ មានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងលិច ជាប់មាត់អូរខណ្ឌចែកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ នៅទីនេះ មានការរៀបចំតុបតែងលម្អយ៉ាងប្រណីត និងមានរបៀបរៀបរយ ដោយមានខ្ចុះលំហែកាយ សង់ប្របមាត់អូរ ដែលមានទឹកថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម បន្លឺជាសូរដន្ត្រីធម្មជាតិដ៏ពិរោះ កំដរភ្ញៀវទេសចរដែលមកអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ និងជួបជុំក្រុមគ្រួសារ មិត្តភ័ក្តិ យ៉ាងកក់ក្ដៅ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : បទយកការណ៍៖ “ប្រជាពលរដ្ឋក្នុងភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ រីករាយ ជាមួយសមិទ្ធិផលផ្លូវបេតុងថ្មី”
បទយកការណ៍
(វីដេអូ) : បទយកការណ៍៖ “ប្រជាពលរដ្ឋក្នុងភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ រីករាយ ជាមួយសមិទ្ធិផលផ្លូវបេតុងថ្មី”
ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចសង្គម និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្រ្តី មានការយកចិត្តទុកដាក់ខ្ពស់ លើការកសាងផ្លូវ ស្ពាន ប្រឡាយទឹក ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ នៅក្នុងខេត្តប៉ៃលិន ដែលមានលោកជំទាវ បណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់បំផុត លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវបេតុងអាមេ ដែលមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល លឿន និងមានសុវត្ថិភាពខ្ពស់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូរ)បទយកការណ៌៖  មណ្ឌលសុខភាពអូរចិតសិបប្រាំ លើកកម្ពស់ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅមូលដ្ឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែតភ្ជាប់ងាយស្រួល
បទយកការណ៍
(វីដេអូរ)បទយកការណ៌៖ មណ្ឌលសុខភាពអូរចិតសិបប្រាំ លើកកម្ពស់ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅមូលដ្ឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែតភ្ជាប់ងាយស្រួល
(ប៉ៃលិន)៖ ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពអូរចិតសិបប្រាំ ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែងមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ។ មិនត្រឹមតែបំពេញតម្រូវការជូនពលរដ្ឋក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ប៉ុណ្ណោះទេ ថែមទាំងជាទីពឹងផ្នែកសុខាភិបាលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋមកពីបណ្តាស្រុក ជាប់ព្រំប្រទល់នៃខេត្តបាត់បងផងដែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
បទយកការណ៍ ស្តីពី ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន
បទយកការណ៍
បទយកការណ៍ ស្តីពី ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន
មណ្ឌលសុខភាពអូរច្រា ដែលមានទីតាំងស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពទទួលបានប្រជាពលរដ្ឋមកទទួលសេវាជាមធ្យមពី ៣០ ទៅ ៤០នាក់ ដោយក្នុងនោះថ្ងៃចន្ទ អង្គារ និងព្រហស្បតិ៍ ជាថ្ងៃដែលមានចំនួនអ្នកមកទទួលសេវាកុះករជាងគេ។ ផ្នែកដែលមមាញឹកខ្លាំង រួមមាន ការពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំង និងការពិនិត្យផ្ទៃពោះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(Video) : ក្រុមការងារគហេទំព័រ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
បទយកការណ៍
(Video) : ក្រុមការងារគហេទំព័រ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
សូមគោរពអញ្ជើញទស្សនា វីដេអូខ្លី ស្តីពីសកម្មភាពប្រចាំថ្ងៃ របស់ក្រុមការងារគេហទំព័រការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន !
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លោក ម៉ែន អេង ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន២៥គ្រួសារ នៅស្រុកកំពង់រោទិ៍
សកម្មភាពថ្នាក់ដឹកនាំ

លោក ម៉ែន អេង ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន២៥គ្រួសារ នៅស្រុកកំពង់រោទិ៍

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ទៅចែកជូនដោយផ្ទាល់ដៃដល់បងប្អូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ២៥ គ្រួសារ ដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ហើយបានចូលមករស់នៅជាអចិន្ត្រៃយ៍ ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងនិងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
សកម្មភាពថ្នាក់ដឹកនាំ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងនិងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា

នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២៦នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខក្នុងពិធីបុណ្យសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ
សកម្មភាពថ្នាក់ដឹកនាំ

ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ

‎​ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃព្រះរាជពិធីតម្កល់ព្រះបរមសព និងយាងទិវង្គត។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត