
ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ
ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ

ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ













នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ទៅចែកជូនដោយផ្ទាល់ដៃដល់បងប្អូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ២៥ គ្រួសារ ដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ហើយបានចូលមករស់នៅជាអចិន្ត្រៃយ៍ ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២៦នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខក្នុងពិធីបុណ្យសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។


ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃព្រះរាជពិធីតម្កល់ព្រះបរមសព និងយាងទិវង្គត។
