
សាកលវិទ្យាល័យជាតិបាត់ដំបង បើកវគ្គបណ្តុះបណ្តាលរដូវក្តៅ ស្តីពី «និរន្តរភាពនៃប្រព័ន្ធកសិអេកូឡូស៊ីដំណាំស្រូវ» ដើម្បីពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវវ័យក្មេង
បាត់ដំបង៖ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានសហការជាមួយវិទ្យាស្ថានជាតិបារាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IRD) រៀបចំវគ្គបណ្តុះបណ្តាលរដូវក្តៅ ក្រោមប្រធានបទ «និរន្តរភាពនៃប្រព័ន្ធកសិអេកូឡូស៊ីដំណាំស្រូវ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះដោយមានការចូលរួមពីអ្នកស្រាវជ្រាវវ័យក្មេង និស្សិត តំណាងអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួន មកពី៣ខេត្ត តាកែវ កណ្តាល និងបាត់ដំបង សរុប៣០នាក់។











