
អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក
ឯកឧត្តមក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីថែរក្សា និងអភិរក្សពូជមច្ឆជាតិឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនល្មើសដែលនៅពីក្រោយខ្នងនៃការប្រព្រឹត្តបទល្មើសទាំងនេះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។











