
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯកជាកិច្ចបច្ឆាមរណៈចំពោះសពលោកអនុសេនីយ៍ទោ អ៊ុន គឹមសៀន
ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង ដឹកនាំលោក-លោកស្រី ស្នងការរង ព្រមទាំងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈចំពោះសពលោកអនុសេនីយ៍ទោ អ៊ុន គឹមសៀន អាយុ ៣៨ ឆ្នាំ អត្តលេខ ៦២២៣១ ឋានៈ មន្ត្រីប៉ុស្តិ៍អូរឈើក្រំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ ចំណុះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដែលបានទទួលមរណភាព នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោង៣:០០នាទីទាបភ្លឺ ដោយជំងឺទឹកនោមផ្អែម និងរលាកសួតធ្ងន់ធ្ងរ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។





