កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី

​មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី» ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ព័ត៌មានពាក់ព័ន្ធ

អាជ្ញាធរខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដោះស្រាយករណីដីធ្លី តំបន់វិនិយោគក្រុមហ៊ុន នៅស្រុកពេជ្រាដា និងស្រុកអូររាំង
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដោះស្រាយករណីដីធ្លី តំបន់វិនិយោគក្រុមហ៊ុន នៅស្រុកពេជ្រាដា និងស្រុកអូររាំង
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង និងលោក ចាន់ រតនា អភិបាលរងខេត្តតំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក សុង គីមហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងចុះដោះស្រាយករណីជម្លោះដីធ្លី ដោយមានការចូលរួមពីមន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកទាំងពីរ តំណាងក្រុមហ៊ុន និង តំណាងប្រជាពលរដ្ឋ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារខេត្តមួយដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តនិងជាប្រធានក្រុម ដើម្បីចុះពិនិត្យ សិក្សា និងអន្តរាគមន៍ទប់ស្កាត់ ការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋ ដែលធ្វើសកម្មភាពរំលោភបំពានយកដីក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ឦសាន អេកូហ្សូន ឯ.ក និងក្រុមហ៊ុន CM Construction Co.,Ltd ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្រុមការងារខាងលើ នឹងធ្វើការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងតំណាងប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ស្របតាមនីតិវិធីផ្លូវច្បាប់ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម
មណ្ឌលគិរី៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅក្នុងសាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការអញ្ជើញធ្វើជីវមាត្រនាពេលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងធានាបាននូវសិទ្ធិបោះឆ្នោតស្របតាមនីតិវិធីដែលបានកំណត់៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃព្រះរាជពិធីយាងចូលព្រះទីវង្គត (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) ដែលពិធីដ៏អធិកអធមនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
គ្រួសារកូនភ្លោះ៣ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត
សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារកូនភ្លោះ៣ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាន ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីនាក់ ដែលកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ ពិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ ព្រមទាំងយុវជនជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគេនជូនព្រះសង្ឃទូទាំងខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ
ទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគេនជូនព្រះសង្ឃទូទាំងខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តមណ្ឌលគិរី៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យព្រះពុទ្ធសាសនាពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាននាំយកទេយ្យទាន និងអំណោយដ៏ថ្លៃថ្លាទៅប្រគេនជូន ព្រះវិមលថេរ ពេជ្រ សុភ័ក្រ ព្រះមេគុណខេត្ត និងព្រះមន្ត្រីសង្ឃទូទាំងខេត្តមណ្ឌលគិរី មកពីវត្តចំនួន ២៧ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីប្រគល់ និងទទួលទេយ្យទាននេះ បានប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពី លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ
សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ
ខេត្តព្រះវិហារ៖ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ នៅទីបញ្ជាការស្រាល យោធភូមិភាគទី១ និងកងពល១២៨ ប្រចាំទិសសមរភូមិមុខ ខេត្តព្រះវិហារ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ កែវ ឆាន់
សកម្មភាពថ្នាក់ដឹកនាំ

សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ កែវ ឆាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ កែវ ឆាន់ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ‎

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សេចក្តីជូនដំណឹង​ និងសេចក្តីអំពាវនាវស្តីពីការចុះឈ្មោះចូលរួមប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ប្រចាំឆ្នាំ២០២៦ នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង​ និងសេចក្តីអំពាវនាវស្តីពីការចុះឈ្មោះចូលរួមប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ប្រចាំឆ្នាំ២០២៦ នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

​ ក្នុងនោះក៏មានការរៀបចំដាក់តាំងផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ និងការប្រគុំតន្ត្រីកំដរ ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត និង ទិញផលិតផលនានាតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ​ ចាប់ពីថ្ងៃទី៧-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ស៉ីភីស៉ី (CPC Casino) ស្រុកចន្ទ្រា
សកម្មភាពអាជ្ញាធរ

ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ស៉ីភីស៉ី (CPC Casino) ស្រុកចន្ទ្រា

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ស៉ីភីស៉ី (CPC Casino) ស្ថិតក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ក្រុមមន្ត្រីជំនាញ គ.ល.ក បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ដឹញ៉ូនីវេទៀន (The New Venetian Casino) ក្រុងបាវិត
សកម្មភាពអាជ្ញាធរ

ក្រុមមន្ត្រីជំនាញ គ.ល.ក បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ដឹញ៉ូនីវេទៀន (The New Venetian Casino) ក្រុងបាវិត

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ដឹញ៉ូនីវេទៀន (The New Venetian Casino) ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត