
(វីដេអូ) : ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ
ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ

ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ













នាព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ កែវ ឆាន់ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។


ក្នុងនោះក៏មានការរៀបចំដាក់តាំងផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ និងការប្រគុំតន្ត្រីកំដរ ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត និង ទិញផលិតផលនានាតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ចាប់ពីថ្ងៃទី៧-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ


(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ស៉ីភីស៉ី (CPC Casino) ស្ថិតក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
