
ខេត្តស្វាយរៀងព្រឹត្តិការណ៍“យុទ្ធនាការផលិតផលជាតិ"ស្ថិតនៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ញ៉ែម សារី និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដែលប្រព្រឹត្តទៅនៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ(ទំនប់តាណេង ច្រាំងតាបុល)ក្រុងស្វាយរៀង។





