
ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព
ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព

ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព













សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» អបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៦ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។


ស្វាយរៀង៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ រួមជាមួយឯកឧត្ដម អ៉ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីតាមបែបសាសនា និងប្រពៃណី ដើម្បីអបអរសាទរ និងត្រៀមរៀបចំព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” ក្នុងឱកាសអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីខេត្តស្វាយរៀង។


នាព្រឹកថ្ងៃសុក្រ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។


កម្មវិធីអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ រួមជាមួយពិធីដាល់អំបុក និងល្បែងកម្សាន្តប្រពៃណីស្រុកភូមិជាច្រើនទៀត នៅវត្តមង្គលរការាម ស្ថិតក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយបរិយាកាសអធិកអធម ស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម។
