
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគន្លឹះនៃការសិក្សាអំពីហានិភ័យ និងកិច្ចសន្ទនាស្តីពីការទប់ស្កាត់អំពើ ហិង្សាផ្អែកលើយេនឌ័រ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ ស្ដីពី «លទ្ធផលគន្លឹះនៃការវាយតម្លៃហានិភ័យនៃអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) និងកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ស្ដីពីការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ (GBV) ក្នុងសហគមន៍ចំនួន ៦ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី» ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។











