
រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យពលរដ្ឋបន្តចូលរួមសម្អាតអនាម័យ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីទីក្រុងបៃតងស្អាត
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការវេចខ្ចប់ និងញែកសំរាម ដោយអនុវត្ត តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គោរពពេលវេលា និងកាតព្វកិច្ច ដោយបញ្ចេញសំរាមឱ្យបានទៀងទាត់តាមម៉ោងពេលកំណត់ មិនបោះសំរាមចោលផ្តេសផ្តាសតាមដងផ្លូវ ឬប្រឡាយ-លូ និងចូលរួម បង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា។











