
ឯកឧត្តម ឈាង ឡាក់ និងលោកជំទាវ អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តជោតិញ្ញារាម ដើម្បីប្រមូលបច្ច័យបន្តកសាងព្រះវិហារ
ការប្រារព្ធពិធីបុណ្យនេះ ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងគោលបំណងប្រមូលបច្ច័យបន្តកសាងព្រះវិហារដែលសម្រេចបានប្រមាណ ៧០ ភាគរយ តាមរយៈការរួមសាមគ្គីផ្តួចផ្តើមរៀបចំពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា។









