
សេចក្តីជូនដំណឹង ស្តីពីការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិស្ត្រី កុមារ ជនមានពិការភាព
ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ជ្រាបថា ក្រសួងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការ រាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិស្ត្រី កុមារ ជនមានពិការភាព (ជនងាយរងគ្រោះ) ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង ព័ត៌មាន។











