
ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភដល់កុមារកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត
នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អមដោយប្រធាន និងអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់គ្រួសារ ស.ស.យ.ក ប្រគល់ជូនម្តាយ និងអាណាព្យាបាលកុមារចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅសាលថែទាំកុមារ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងលើកទឹកចិត្តក្នុងគ្រាដែលគ្រួសារកំពុងជួបការលំបាក។











