
ព្រះបញ្ញាមុនីញ្ញាណ ហាក់ សៀងហៃ និមន្តសម្ដែងព្រះធម៌ទេសនា និងដឹកនាំសមាធិអប់រំចិត្ត ជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិជាង ៣០០នាក់ នៅខេត្តពោធិ៍សាត់
ព្រះបញ្ញាមុនីញ្ញាណ ហាក់ សៀងហៃ បាននិមន្តសម្ដែងព្រះធម៌ទេសនា និងដឹកនាំធ្វើសមាធិអប់រំចិត្តរួមគ្នា ក្នុងការបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ នៅភូមិប៊ុនរ៉ានីសែនជ័យ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយមានយុវជនចូលរួមសរុបជាង ៣០០នាក់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបណ្ដុះសីលធម៌ គុណធម៌ និងពង្រឹងស្មារតីផ្លូវចិត្តដល់យុវជនក្នុងការងារមនុស្សធម៌៕











