
ពិធីប្រកាសជ័យលាភី នៃការប្រណាំងទូក រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក នៅក្នុងខេត្តសៀមរាប
ក្រោយដំណើរការទៅរយៈពេល៣ថ្ងៃ នៃកម្មវិធីប្រណាំងទូក ប្រភេទទូកនាគអន្តរជាតិជ័យលាភីលេខ១ បានទៅលើទូកស្ដេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញាសាគរ ជាទូករបស់វត្តអារញ្ញាសាគរ ក្រុងសៀមរាប, ទូកផ្កាចារ ជ័យលាភីលេខ១ បានទៅលើទូក ពេជ្យកុមារសែនជ័យ ជាទូកមកពីខេត្តកណ្ដាល និងទូក-ង ជ័យលាភីលេខ១ បានទៅលើទូកសូទ្រនិគមមានជ័យបារមីតាពេជ្រ ជាទូករបស់វត្តលោមព្រលឹង ក្នុងស្រុកសូទ្រនិគម។











