
រដ្ឋបាលខេត្តកណ្ដាល បិទវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីរៀបចំគម្រោងថវិកា និងប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ-សង្កាត់
ឯកឧត្ដម ឌឹម បូរ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាល និងការយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់។ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញ និងណែនាំដល់មន្ត្រីរដ្ឋបាលឃុំ-សង្កាត់ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាថាការគ្រប់គ្រង និងការចាត់ចែងថវិកាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមនីតិវិធីច្បាប់ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន។











