
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម
(ខេត្តស្វាយរៀង)៖ នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្ដម រ៉ូ ប៊ីណៃសមាជិកកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ មន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ វគ្គបណ្ដុះបណ្ដាល នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ែន កល្យាណ អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន ៣០០រូប។









