
រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហម សារាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ ៤៤០គ្រួសារ ស្ថិតនៅឃុំ អំពិល ស្រុករមាសហែក។









