
យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអោយមន្ត្រីជំនាញចុះពិនិត្យទីតាំងផ្លូវដែលមានដីជ្រុះប្រឡាក់ ដោយមានការសំណួមពរតាមបណ្ដាញសង្គម
(ស្វាយរៀង)៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមអំពី "ឡានដឹកដីជ្រុះប្រឡាក់ផ្លូវអាចបង្កគ្រោះថ្នាក់ ពេលភ្លៀងអាចរអិល ពេលក្ដៅហុយ" នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង សីលា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងស្វាយរៀង និងមន្ទីរព័ត៌មានខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងការដ្ឋានចាក់ដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។








