
ក្រសួងព័ត៌មាន បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីវឌ្ឍនភាព និងពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
(ខេត្តស្វាយរៀង) ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន និងការពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្មទៅមន្ទីរព័ត៌មានរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តស្វាយរៀង។








