
ក្រុមជំនាញ អ.គ.ល.ក. សហការជាមួយអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ វីនវីន (WIN WIN Casino) ក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ វីនវីន (WIN WIN Casino) ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។










