
ឯកឧត្តម ប៉េង ពោធិ៍សា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម វាន់ឡាល់ទៅនា បាវិត្តង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងវឌ្ឍនភាព នៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបានព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងខេត្តស្វាយរៀងផងដែរ ។








