
ពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានរៀបចំពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងចែកអំណោយជូនប្រជាពលរដ្ឋ នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ទទួលជួយឧបត្ថម្ភសង្កាត់ព្រៃឆ្លាក់ និង លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃឆ្លាក់ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រជាការពារ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។









