
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពជីវភាពរស់នៅរបស់បងប្អូនយុទ្ធមិត្ត ១៩៧៨ នៅស្រុកកំពង់រោទិ៍
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តមប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពនៃការរស់នៅរបស់បងប្អូនយុទ្ធមិត្ត ១៩៧៨ ដែលកំពុងរស់នៅក្នុងភូមិធ្លកថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន និងបងប្អូនអតីតយុទ្ធមិត្ត ១៩៧៨ យ៉ាងច្រើនកុះករផងដែរ។







