
ឯកឧត្តម អភិបាលខេត្តស្វាយរៀងដឹកនាំប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធសពឧបាសក សួស ថន នៅក្រុងបាវិត
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូខេត្តរួមមាន លោកអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ /អង្គភាពនានាក្នុងខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សួស ថន ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ស្ថិតនៅគេហដ្ឋាន ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ។








