
អបអរសាទរពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង...
នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។








