
កម្មវិធី "ពិព័រណ៍ការងារ Career Connections Fair 3.0" ដ៏ធំប្រចាំឆ្នាំនៅសាកលវិទ្យាល័យស្វាយរៀង
នៅថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីបើកកម្មវិធីពិព័រណ៍ការងារនៅសាកលវិទ្យាល័យស្វាយរៀង (SRU) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង។











