
លោកអភិបាលរងខេត្តស្វាយរៀងបានផ្ដាំផ្ញើដល់សិស្សានុសិស្ស ទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សល្អក្នុងសង្គមជាតិ
លោក ស សុដានីអភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តបានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្សប្រមាណជាង ១000 នាក់ នៅសាលាវិទ្យាល័យស្វាយរៀង ត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់ សីលធម៌ល្អ សុខភាពល្អ ដើម្បីក្លាយជា ធនធានមនុស្សដ៏ល្អប្រសើរនៅក្នុងសង្គមជាតិ











