
ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំស្ដាប់សេចក្តីរាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់សេចក្តីរាយការណ៍ស្ដីពី «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦» របស់រដ្ឋបាលខេត្តស្វាយរៀង ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ








