
ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ប្រចាំឆ្នាំ២០២៦
ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រកួតកីឡាទូក «ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។










