
លោកជំទាវ ដួង វណ្ណា ជួបសំណេះសំណាល ថ្លែងអំណរគុណ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងទាំង៣ប្រភេទ នៅស្រុកស្វាយជ្រំ
(ស្វាយរៀង)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ដួង វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមដំណើរដោយក្រុមការងារ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សរុបចំនួន ៧៨នាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។









