
រដ្ឋបាលខេត្តស្វាយរៀង បន្តដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃ មកទីរួមខេត្ត ដើម្បីបន្តដំណើរទៅរាជធានីភ្នំពេញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
ស្វាយរៀង៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្វាយរៀង បានសម្រួល និងឧបត្ថម្ភការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃ ចេញពីបណ្តាក្រុង និងស្រុកនានា ឆ្ពោះមកកាន់ទីរួមខេត្តស្វាយរៀង ដើម្បីរង់ចាំបន្តដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ វិលត្រឡប់ទៅប្រកបការងារ និងអាជីវកម្មវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។










