
សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យខេត្តស្វាយរៀង ស្តីពី ការពិនិត្យ និងព្យាបាលជំងឺភ្នែក(ភ្នែកឡើងបាយ/កន្ទុយថ្លែន)ដោយឥតបង់ថ្លៃ
មន្ទីរពេទ្យខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បង ប្អូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ មន្ទីរពេទ្យខេត្តស្វាយរៀង បានសហការណ៍ជាមួយ សមាគមក្រុមគ្រូពេទ្យវះកាត់ដើម្បីកម្ពុជា (S.F.C) ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺភ្នែក(ភ្នែកឡើងបាយនិងកន្ទុយថ្លែន)ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលមានរយ:ពេល០៣ថ្ងៃ, ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដែលមានការចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគម Loving Blind Association R.O.C មកពី ប្រទេសចិនតៃវ៉ាន់ ។











