
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពលោកនាយចំណង់ វ៉ា មករា យោធិនឈរជើងនៅទិសតំបន់ប្រាសាទតាក្របី
ស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី យក់ ស៊ីណាត អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្ត និងមន្ត្រីរាជការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ វ៉ា មករា ជាយោធិន នៃកងពលតូចអន្តរាគមន៍លេខ២៦១ កងពលតូចលេខ៦ កងពលធំលេខ២ កងទ័ពជើងគោក ដែលបានទទួលមរណភាពដោយរោគាពាធ។









