
ទេយ្យទានដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរ អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១២ក្នុងខេត្តស្វាយរៀង
នារសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦នេះ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញ ប្រគេនអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរ អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន ១២ក្នុង ខេត្តស្វាយរៀង។










