ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ
ការអភិវឌ្ឍ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ

ដោយបានការអនុញ្ញាតពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២​ ខែកក្កដា​ឆ្នាំ២០២៦នេះ​ លោកបណ្ឌិត​ ចិន​ សាធាន​ នាយករដ្ឋបាលសាលាខេត្ត​ បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារមួយចំនួនទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស
សន្តិសុខសង្គម

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញជាអធិបតីដឺកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
សុខាភិបាល

រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ

(ខេត្តស្វាយរៀង): លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀង»។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត