
អាជ្ញាធរខេត្តស្វាយរៀង ប្រជុំ និងចុះពិនិត្យជាក់ស្តែង ពង្រឹងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង បានប្រជុំ និងចុះធ្វើរដ្ឋបាលចំហ ក្រោមអធិបតីភាព លោក សេង សីលា និង លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើប្រធានបទ "ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)" នៅក្រុងបាវិត។








