
ព្រះសង្ឃ និងគណៈកម្មការវត្តក្តុល នាំយកអំណោយមនុស្សធម៌ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
បាត់ដំបង៖ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តប្រាប្បច្ចាមិត្រ (ហៅវត្តក្តុល) ស្ថិតក្នុងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង បានបន្តរួមគ្នាចែករំលែកសកម្មភាពមនុស្សធម៌ តាមរយៈការនាំយកទាយ្យទាន និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងមូលដ្ឋាន។








