
សាខាកាកបាទក្រហមខេត្តបាត់ដំបង ជម្រុញការកៀរគរមូលនិធិទិវា ៨ ឧសភា ដើម្បីពង្រីកវិសាលភាពជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ
បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង-ស្រុកទាំង១៤ ដើម្បីពង្រឹងយុទ្ធនាការកៀរគរមូលនិធិ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។








