
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង៣០០នាក់ នៅស្រុកបាណន់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចក្រឡាហោម ស ខេង
បាត់ដំបង ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចក្រឡាហោម ស ខេង ដែលដឹកនាំដោយឯកឧត្តម សាស្ត្រាចារ្យ អ៊ិន សុន្ទរ៉ា បានចុះពិនិត្យ និងចែកថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីជួយសម្រាលនូវការលំបាក និងកាត់បន្ថយនូវការចំណាយបានមួយផ្នែកលើថ្លៃសេវាសុខភាពបានមួយចំណែកផងដែរ។











