
ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អញ្ជេីញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆាជាតិ និងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងរៀបចំពិធីនៅទន្លេវ៉ៃគោខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាសាលប្រជុំសាលាខេត្ត លោក ម៉ែន កល្យាណ លោក ឌុច គន្ធា និងលោក កង វណ្ណារ៉ូ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញអមដំណេីឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ដេីម្បីពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆាជាតិ និងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងរៀបចំពិធី និងផែនការសន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំផងដែរ។







