
ពិធីប្រគល់និងទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជាក្នុងខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងកាលពីថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៦ កន្លងទៅនេះនៅសាលាខេត្តស្វាយរៀង មានធ្វើពិធីប្រគល់និងទទួលសំភារៈ digital សម្រាប់ចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជាជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៨០ ក្នុងខេត្តស្វាយរៀងក្រោមអធិបតីភាពឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្ម ឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម លោកជំទាវអ៊ុយចន្ទ័និមល អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម លោក ញ៉ែមសារី អភិបាលរងខេត្តស្វាយរៀង ។ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាឃុំ/សង្កាត់នៅក្នុងខេត្តស្វាយរៀងជាច្រើនរូបទៀត។








