
ក្រុងបាវិត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតាមសង្កាត់ទាំង៥
(ខេត្តស្វាយរៀង): ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពី "ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតាមសង្កាត់ទាំង៥ ក្នុងក្រុងបាវិត" នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ សាលប្រជុំ អធិការដ្ឋាន នគរបាលក្រុងបាវិត។ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងបាវិត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជំនាញពាក់ព័ន្ធជាច្រើនរូប។







