
រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូនៃរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរំលឹកខួប «ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាចំណុចចាប់ផ្តើមនៃដំណើរតស៊ូរំដោះជាតិ។







