
ក្រុមការងារចម្រុះខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យ និងដកហូតសាច់បង្កកខូចគុណភាពជាង កន្លះតោន យកទៅបំផ្លាញចោល
ខេត្តបាត់ដំបង៖ រយៈពេលពីរថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបាត់ដំបង បានបន្តចុះពិនិត្យតាមទីតាំងលក់ និងស្តុកផលិតផលនានា ក្នុងគោលបំណងស្វែងរកទំនិញបង្កកដែលនាំចូលដោយមិនស្របច្បាប់ ឬទំនិញខូចគុណភាព ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។







