
អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យត្រួតពិនិត្យសាច់បង្កកខុសច្បាប់
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចេញបទបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាប្រចាំ និងម៉ឺងម៉ាត់តាមទីតាំងស្តុក និងចែកចាយសាច់បង្កក ដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់ពីប្រទេសថៃ។








