
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១ នៅខេត្តស្វាយរៀង និងបានអញ្ជេីញបន្តចុះពិនិត្យទីតាំងប្រារព្ធពិធីនៅមាត់ទន្លេវ៉ៃគោផងដែរ។







